ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះលើក្រុមលុចហ្សុំបួរ ក្នុងលទ្ធផល ៥-០ កាលពីយប់មិញ នាការប្រកួតជម្រុះ តាមពូល FIFA World Cup 2022 ។
សម្រាប់ការប្រកួតនេះដែរ Ronaldo ទទួលបានបាល់ប៉េណាល់ទី២គ្រាប់ នៅដើមតង់ទី១ ទៅហើយនៅនាទី៨ និង១៣។ ខណៈដែលឈានដល់នាទី១៧ Bruno ក៏ថែមបាន១គ្រាប់ទៀត។ ចប់តង់ទី១ ព័រទុយហ្គាល់នាំមុខ ៣-០។ នៅតង់ទី២ Joao Palhinha ក៏បានបន្ថែមគ្រាប់បាល់ទី៤ បានទៀត នៅនាទី៦៩ មុនពេល Ronaldo ថែមគ្រាប់ទី៥ ដែលជាគ្រាប់បាល់ Hat-trick បាននៅនាទី៨៧។

នេះជាការធ្វើបាន Hat-trick លើកទី១០របស់ Ronaldo នៅក្រុមជម្រើសជាតិហើយ និងជាលើកទី៥៨របស់ខ្លួន នៅក្នុងអាជីព។ និយាយពីគ្រាប់បាល់ នៅជម្រើសជាតិវិញ បង្ហាញខ្លួន បាន១៨២ប្រកួត រកបាន១១៥គ្រាប់៕ Source: Sabay
