The Goal ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតែចង់បានកីឡាករខ្សែការពារ កណ្តាលម្នាក់នៅរដូវក្តៅខាងមុខនេះ ប៉ុន្តែកីឡាករគោលដៅរូបនេះ ក៏កំពុងបានក្លាយទៅជាគោលដៅ របស់ក្លឹបយក្សបិសាចក្រហម Man UTDផងដែរ។
បិសាចក្រហម Man UTD កំពុងក្លាយទៅជាគូប្រជែងដើម្បីចរចាទិញយក កីឡាករខ្សែការពារ Jules Kounde ពីក្លឹបអេស្បាញ Sevilla
នេះបើយោងតាមការបញ្ជាក់ ដូចគ្នាដោយ Fichajes។
គួរឲ្យដឹងដែរថា កន្លងមកកីឡាករខ្សែការពាររូបនេះ កន្លងមកត្រូវ បានក្លឹបតោខៀវ Chelsea តាមចង់បានរហូតមកប៉ុន្តែក្លឹបមួយនេះ
គឺមិនបានបំពេញតាមការចង់បានរបស់ Sevilla ឡើយពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃខ្លួន។
ទោះបីជាយ៉ាងណាក្តី Man UTD អាចមានសិទ្ធក្នុងការផ្លាស់ប្តូរសំណើ នេះជាមួយនឹង Sevilla ទោះបីជាតម្លៃខ្លួនដែលក្លឹបចង់បានមានទៅដល់៨០ លានអ៊ឺរ៉ូក្តីដែលក្នុងនោះអាចធ្វើឡើងជាមួយនឹងជម្រើស ក្នុងការដោះដូរកីឡាករណាម្នាក់ពី អង់គ្លេសផងដែរ៕
ប្រែសម្រួល៖ស៊ុនល