កីឡា

Varane នឹងត្រូវសម្រាក ព្យាបាល របួសច្រើនសប្តាហ៍ នឹងក្លាយបញ្ហាធំ របស់ Man UTD

កីឡាករខ្សែការពារបារាំង ឈុត១១នាក់ Raphael Varane របស់ក្លឹបបិសាចក្រហម Man UTD ដែលត្រូវបានប្តូរ ចេញពីក្នុងការប្រកួត
វគ្គផ្តាច់ព្រ័ត្រ Nations League កាលពីយប់ថ្ងៃអាទិត្យនោះ ត្រូវបានគេក្រុមគ្រូពេទ្យ ពិនិត្យរួចរាល់ហើយដោយអះអាងថា នឹងត្រូវសម្រាកព្យាបាលរយៈពេល ជាច្រើនសប្តាហ៍ ។

ការអះអាងនេះមានន័យថា Varane នឹងត្រូវអវត្តមាន ក្នុងការលេងឲ្យក្លឹបរហូតទៅដល់ជាង១ខែ ដោយសារតែបញ្ហា របួសសាច់ដុំហើយបញ្ហានេះកើតឡើងនៅចំពេលដែលក្លឹប ក៏កំពុងមានបញ្ហា របួសខ្សែការពារ Harry Maguire ផងដែរនោះ ។

ទោះបីជាយ៉ាងណាក្តីកីឡាករ Victor Lindelof ដែលកន្លងមកជាញឹកញាប់បានចាប់ដៃគូគ្នា ជាមួយនឹង Maguire នោះនឹងអាចមានវត្តមាន
ជាធម្មតាហើយជំនួស ដៃគូដោយកីឡាករ Eric Bailly ជំនួសផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top