កីឡាករឆ្នើមវ័យ២១ឆ្នាំFerran Torres ត្រូវបាន the Goal ចេញផ្សាយថានឹងត្រូវសម្រាកព្យាបាលរបួសយ៉ាងហោចណាស់១ខែទៅ៦សប្តាហ៍ក្រោយទទួលរងរបួសនៅជើង និងកំពុងធ្វើឲ្យគ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola ព្រួយបារម្ភអំពីបញ្ហានេះយ៉ាងខ្លាំង ផងដែរ។
កីឡាករអេស្បាញរូបនេះបានទទួលរងរបួសនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Nations League យកជ័យជំនះលើក្រុមអ៊ីតាលីហើយក៏ឡើងទៅចាញ់
បារាំងនៅវគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗកន្លងមកនេះ។
ដំណឹងនេះមានន័យថា Torres នឹងអាចអវត្តមានក្នុងការប្រកួតដ៏សំខាន់ទាំងពីរជើងនៃការប្រកួត Champions League ប៉ះនឹងក្រុម Clube Brugge ព្រមទាំងការប្រកួត
ប៉ះនឹងក្រុម Man UTD នៅទឹកដី Old Trafford ផងដែរ៕ប្រែសម្រួល៖ស៊ុនលី