កីឡា

​Ronaldo ​ជះ​លុយ​ជាង​១០​លាន​ដុល្លារ ​ទិញ​ឡាន ​Bugatti ពណ៌​ស​១​គ្រឿង​

​Cristiani Ronaldo ត្រូវ​​រាយការណ៍​​ថា បាន​ទិញ​រថយន្ត​ម៉ាក Bugatti មួយ​គ្រឿង​តម្លៃ​ជាង​១០​លាន​ដុល្លារ ដែល​ជា​រថយន្ត​ផលិត​មាន​កំណត់​មាន​តែ​១០​គ្រឿង​គត់​ក្នុង​លោក។

​ឡាន Super Bugatti ​ខាង​លើ​នេះ​ផលិត​ឡើង​តែ​១០​គ្រឿង​ទេ ​និង​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់​ដល់​ជាង​១០​លាន​ដុល្លារ​១​គ្រឿង។ ​វា​បំពាក់​ដោយ​​ម៉ាស៊ីន ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ ប្រភេទ Quad-Turbo ដែល​ផលិត​កម្លាំង​បាន​ ១៦០០ សេះ។ ជា​មួយ​កម្លាំង​នេះ​វា​អាច​ស្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ ២,៤ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា​​ដែល​កំណត់​ត្រឹម ៣៨០ គ.ម/ម៉។ ​ឡាន​នេះ នឹង​ចាប់​ផ្ដើម​យក​ឱ្យ​អតិជន​ចាប់​ពី​ឆ្នាំ​២០២១​នេះ​ទៅ ​ហើយ Ronaldo ​ទំនង​ជា​បាន​ក្នុង​ពេល​ឆាប់​២​នេះ។

​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United ​ខាង​លើ​នេះ ​ជា​អ្នក​លេង​ឡាន​ខ្លាំង​មែនទែន។ ​កន្លង​មក ​រូបគេ​មាន​ឡាន​ទំនើប​ៗ​ជា​ច្រើន​ដូចជា Ferraris ​២​គ្រឿង Lamborghini ​១​គ្រឿង,​ Rolls Royce ​មួយ​គ្រឿង​, McLaren Senna ​១​គ្រឿង, Bugatti Chiron ​តម្លៃ​ជាង​៣​លាន​ដុល្លារ​១​គ្រឿង ​និង Mercedes AMG G 63 brabus ​១​គ្រឿង​ផង​ដែរ៕

Most Popular

To Top