ទីបំផុតកីឡាករខ្សែប្រយុទ្ធ អេស្បាញ វ័យក្មេង Ansu Fati បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីរួចទៅហើយ ជាមួយនឹងក្លឹបយក្ស អេស្បាញ Barcelona ដើម្បីបញ្ចប់ទៅ នៃព័ត៌មានអំពីការចាក ចេញពីក្លឹប។
កុងត្រាថ្មី របស់ Fati វ័យទើបតែ១៨ឆ្នាំនឹងអនុញ្ញាតិ ឲ្យកីឡាកររូបនេះនឹងបន្តរស់នៅទឹកដី Camp Nou រហូទទៅដល់ឆ្នាំ២០២៧ ដោយនឹងធ្វើឲ្យតម្លៃខ្លួន របស់គាត់ ឡើងទៅដល់១ពាន់លានអ៊ឺរ៉ូ ឬប្រហែលជា១,,១៦ពាន់លានដុល្លារ។
កាលពីសប្តាហ៍មុន Fati បានបន្តកុងត្រាថ្មី ដែលមានរយៈពេល២ឆ្នាំប៉ុណ្ណោះ ដើម្បីមានពេលវេលាច្រើន ក្នុងការរៀបចំកិច្ចការងារផ្តល់កុងត្រាថ្មី រយៈពេលវែងដែលនឹងធ្វើ ឲ្យ Fati ក្លាយទៅជាកីឡាករមានតម្លៃថ្លៃបំផុត លើលោកនិងជាកីឡាករដ៏សំខាន់បំផុត ក្នុងនាមជាកីឡាករ លេខ១០ជំនួសឲ្យ Lionel Messi ៕
ប្រែសម្រួល៖ស៊ុនលី