The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានបង្ហាញ នូវការតាំងចិត្តរបស់ខ្លួន ក្នុងការផ្ទេរយកកីឡាករគោលដៅដ៏ធំម្នាក់ របស់ក្លឹប Real Madrid មកកាន់ទឹកដី Camp Nou របស់ខ្លួន ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបនេះបានត្រៀមផែនការ ចំណាយដែលមាន ទំហំទឹកប្រាក់ច្រើនខ្លាំង ជាងអ្វីដែល Real Madrid នឹងអាចផ្តល់ទៅឲ្យកីឡាករ Mbappe ព្រមទាំងក្លឹបបារាំង PSG ផងដែរនៅពេលវេលាសមរម្យ មួយមកដល់។
កីឡាករបារាំងឆ្នើមរូបនេះ ត្រូវបានគេដឹងថា នឹងក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះ ប្រសិនបើគាត់នៅតែមិន ព្រមបន្តកុងត្រាថ្មីជាមួយនឹង PSG ទេនោះហើយជឿជាក់ថា Real Madrid គឺជាផែនការគោលដៅ របស់កីឡាកររូបនេះជាយូរមកហើយដែរ ៕
ប្រែសម្រួល៖ស៊ុនលី
