កីឡា

Klopp ស្នើឲ្យ Liverpool ត្រូវតែធ្វើតាមការ ចង់បានរបស់ Salah

លោក Jurgen Klopp ត្រូវបានគេដឹងថា កំពុងដាក់សំពាធ ទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយដើម្បីអាចធ្វើយ៉ាងណា សម្រេចឲ្យបាននូវកុងត្រាថ្មីជាមួយនឹងកំពូលកីឡាករខ្សែ ប្រយុទ្ធអេហ្ស៊ីប Mo Salah ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេដឹងដែរថា កំពុងផ្អាកដំណើរការ នៃការចរចាដើម្បីបន្តកុងត្រាថ្មី ខណៈដែលមានព័ត៌មាន ចចាមអារ៉ាមថាកំពុង មានក្លឹបយក្សនិងមហាសេដ្ឋីមួយចំនួន កំពុងទាក់ទងរូបគាត់ ដើម្បីឲ្យចាកចេញពីទឹកដី Anfield។

ប៉ុន្តែដោយសារឃើញស្ថានភាព យឺតយ៉ាវបែបនេះគ្រូបង្វឹក របស់ក្លឹបលោក Jurgen Klopp បានចាប់ផ្តើមធ្វើការស្នើសុំឲ្យក្លឹបចាំ បាច់ត្រូវតែធ្វើយ៉ាងណា ក្នុងការកំណត់ ឲ្យបានអនាគតរបស់ Salah ជាមួយនឹងក្លឹបបន្ថែមទៀត នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top