ក្រុមបិសាចក្រហម Manchester United បានសម្រេចជាផ្លូវការ ហើយមិនបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងនោះទេ ដោយរង់ចាំមើល៣ប្រកួតទៀតសិន។
ក្រោយពីលេងចាញ់ Liverpool ទក់សាច់មក ថ្នាក់ដឹកនាំក្រុមបិសាចក្រហម បានបើកការប្រជុំភ្លាម ព្រោះចង់ស្វែងរក ដំណោះស្រាយរឿងលេងមិនល្អនេះ។ តែយ៉ាងណា បើតាមការប្រជុំសម្រេចមក គឺថ្នាក់ដឹកនាំក្លឹបបន្ដផ្ដល់ ទំនុកចិត្តលើអ្នកចាត់ការ Ole ដដែល ខណៈដែលបុគ្គលិកមានឥទ្ធិពលដូចជា Sir Alex Fugerson វិញ ក៏បន្ដចង់ផ្ដល់ពេលវេលាដល់ អ្នកចាត់ការន័រវែសនេះបន្ដិចទៀតដែរ។

ដោយតាមគម្រោង ពួកគេចង់ឃើញការដឹកនាំរបស់លោក Ole ទល់ក្រុម Spurs នៅចុងសប្ដាហ៍នេះ ឬអាចដល់ការប៉ះ Atalanta និង Man City ថែមទៀត ទើបធ្វើការសម្រេចចិត្ត៕
ប្រភព៖ Sabay
