ក្រោយបរាជ័យផ្ទួនៗ និងមានការទិះតៀនខ្លាំងៗ ពីសំណាក់អ្នកគាំទ្រក្លឹបកន្លងមកនោះ ទីបំផុតលោក Ronald Koeman គឺត្រូវបានបណ្តេញចេញ ពីក្លឹប Barcelona ហើយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីចាញ់ក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធម្សិលមិញ។
បរាជ័យយប់មិញនេះបានធ្វើឲ្យ Barcelona បានធ្លាក់ទៅលេខរៀងទី៩ ក្នុងតារាងកំពូល La Liga ដោយអាចយកឈ្នះបាន តែ៤ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតនៅលីគទាំង ១០ប្រកួត ហើយមិនត្រឹមតែប៉ុណ្ណោះ ទំរង់លេងនៅ Champions League ក៏មិនសូវជាកាក់កបនោះដែរ។
នៅមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ប្រកាសអំពីព័ត៌មាន នៃគ្រូបង្វឹកថ្មីនៅឡើយទេប៉ុន្តែជឿជាក់ថា វិរៈបុរសរបស់ក្លឹបគឺលោក Xavi នឹងអាចចូលមកជំនួសតំណែងនេះ ប៉ុន្តែទាមទាការចរចាដើម្បីបញ្ចប់កុងត្រា ជាមួយនឹងក្លឹបរបស់គាត់ នៅប្រទេសកាតាជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី