កីឡា

អត្តពលិករុស្ស៊ី ចំនួន២១៦នាក់ រំពឹងថានឹងចូលរួម ប្រកួតកីឡាអូឡាំពិក ប៉េកាំងឆ្នាំ២០២២

មូស្គូ៖ ប្រធានគណៈកម្មាធិការ អូឡាំពិករុស្ស៊ី លោក Stanislav Pozdnyakov បាននិយាយថា អត្តពលិករុស្ស៊ីចំនួន ២១៦ នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោក Pozdnyakov ថា យើងបញ្ជូនឲ្យចូលរួមប្រហែល៤៥០នាក់ រួមទាំងអត្តពលិក២១៦នាក់ផងដែរ។
ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ៕h

ដោយ៖លី ភីលីព

Most Popular

To Top