កីឡា

អ្នកគាំទ្រក្លឹប Al Sadd នាំគ្នាធ្វើយុទ្ធនាការ សុំឲ្យលោក Xavi កុំចាកចេញពីក្លឹប

ក្លឹប Al Sadd របស់ប្រទេសកាតា កំពុងចាប់ផ្តើមធ្វើយុទ្ធនាការមួយ ជាមួយនឹងអ្នកគាំទ្រ ក្លឹបដើម្បីធ្វើយ៉ាងណា ក្នុងការព្យាយាមរក្សាវត្តមាន របស់គ្រូបង្វឹកលោក Xavi ឲ្យបន្តរស់នៅ នឹងធ្វើការដឹកនាំក្លឹបបន្តទៀត ខណៈដែលព័ត៌មាន កាន់តែច្រើនឡើង អំពីការផ្ទេរទៅធ្វើការ ជាមួយនឹង Barcelona វិញ។

មកដល់ពេលបច្ចុប្បន្ននេះ Xavi បានទទួលក្តីរីករាយនិងភាពរីកចម្រើនយ៉ាងខ្លាំង ពីសំណាក់លទ្ធផលជាច្រើន ដែលលោកបានដឹកនាំ ក្លឹបរបស់ប្រទេសកាតានេះ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយ នេះជាពិសេស នូវពេលដែលមានវត្តមាន នៃការចាកចេញ របស់គ្រូបង្វឹកហូឡង់ Ronald Koeman ផងនោះបុរសអេស្បាញរូបនេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជា គោលដៅរបស់ក្លឹប Barcelona។

ទោះបីជាយ៉ាងណាក្តីឆ្លើយតបទៅនឹង ដំណឹងនេះចុងក្រោយលោក Xavi បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា មកដល់ពេលនេះលោក នៅតែបន្តផ្តោតសំខាន់ ទៅលើកិច្ចការងារ របស់លោកជាមួយនឹង Al Sadd
ប៉ុណ្ណោះប៉ុន្តែលោកនឹងមិននិយាយអ្វី អំពីបញ្ហានេះបន្ថែមឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top