កីឡា

ល្បី​ថា​ Kane លែង​មាន​បំណង​ចាកចេញ​ពី​ Spurs ក្រោយ​បាន​ Conte មក​ដឹកនាំ​

ខ្សែ​ប្រយុទ្ធ​ Harry Kane លែង​មាន​បំណង​ចាកចេញ​ពី​ក្លឹប​ Tottenham Hotspur ក្រោយ​បាន​​លោក​ Antonio Conte ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ The Sun នៅ​ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២០/២១កន្លង​ទៅ​ Kane ត្រូវ​បាន​សារព័ត៌មាន​ ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ហាក់​បី​ដូច​មាន​ភាព​រកាំរកូស​ជា​មួយ​ថ្នាក់​ដឹក​នាំ​ Spurs ខ្លាំង​ព្រោះ​ធ្វើ​ឲ្យ​ខូច​គម្រោងការ​របស់​គេ​ ទៅ​កាន់​ក្លឹប​ Manchester City។ លុះ​សម្រេច​សម្រួល​ចុះ​ឡើង​កីឡាករ​នេះ ​បន្ត​ជា​មួយ​ក្លឹប​នេះ​ដដែល​ នៅ​រដូវកាល​ថ្មី​ ប៉ុន្តែ​នឹង​ចាកចេញ​ទៅ​ក្លឹប​ផ្សេង​ នៅ​ឆ្នាំ​ក្រោយ​ ទោះ​ជា​នៅ​មាន​កុងត្រា​ដល់​ឆ្នាំ​២០២៤។

ក្រោយ​បាន​លោក​ Conte មក​ដឹកនាំ​ក្លឹប​នេះ​ Kane ហាក់​លែង​ចង់​មាន​គោលបំណង ​ចាកចេញ​ពី​ Spurs ទៀត​ដោយ​ចង់​លេង​បន្ត​នៅ​ក្លឹប​នេះ​។

យោង​តាម​សារព័ត៌មាន​ជា​ច្រើន​ Kane អាច​នឹង​រីក​ច្រើន​សមត្ថភាព​ ទៅ​មុខ​ទៀត​ក្រោម​ការ​ដឹក​នាំ ​របស់​អ្នក​ចាត់ការ​មាន​បទពិសោធន៍​ ១៦ឆ្នាំ​រូប​នេះ​៕ Source: Sabay

Most Popular

To Top