កីឡា

CR7 ស៊ុតបាន២គ្រាប់ជួយ Man UTD បន្តឱកាសនៅ Champions League

២គ្រាប់របស់កំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 បានធ្វើឲ្យអ្នកគាំទ្ររីករាយខ្លាំងមែនទែនព្រោះ ជាគ្រាប់បាល់ដែលអាចបន្តឱកាសឲ្យក្រុមបិសាចក្រហម Man UTDមាន វត្តមានបន្តនៅក្នុងពានរង្វាន់ Champions League ប្រកួតវគ្គ១៦ក្រុមចុងក្រោយទៀត។

២គ្រាប់របស់ CR7 ជាគ្រាប់បាល់តាមពីក្រោយ Atalanta ទាំងអស់ហើយគ្រាប់បាលចុងក្រោយកើតឡើង នៅនាទីទីជិតផុតការប្រកួតទៅហើយ។

Josip Llicic រកបានគ្រាប់បាល់ដំបូងតាំងតែពីនាទី១២ខណៈដែល CR7 តាមពីក្រោយវិញនៅនាទីទី៤៥បូក១ខណៈដែលក្រុមម្ចាស់ផ្ទះ Duvan Zapata រកបាននាំំមុខម្តងទៀតនៅនាទីទី៥៦កីឡាករ CR7 បន្ថែមគ្រាប់តាមស្មើវិញនៅនាទីទី៩០បូក១ម្តងទៀត៕

ការគ្រប់គ្រងបាល់បិសាចក្រហម Man UTD មានទៅដល់៥៣ភាគរយនិងស៊ុតចេញ បានចំនួន១៣ដងនិងចំគោលដៅ៤ដងខណៈដែលក្រុមម្ចាស់ផ្ទះ Atalanta ស៊ុតបាន១០ដងចំគោលដៅ៤ដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top