គ្រូបង្វឹកជនជាតិអ៊ីតាលីលោក Antonio Conte ក្រោយការប្រកាសជាផ្លូវការក្លាយជាគ្រូបង្វឹក របស់ក្លឹបមាន់ខ្នាយមាស Spurs មិនទាន់បានមួយថ្ងៃផងនោះកាលពីម្សិលមិញនេះ គឺបានចូលទៅធ្វើការហ្វឹកហាត់កូនក្រុមរួចទៅហើយ ជាលើកដំបូងដើម្បីប្រកួទដ៏សំខាន់មួយ។
ការហ្វឹកហាត់ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញលោក Conte នឹងត្រូវដឹកនាំក្រុមជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកប្រកួតប៉ះនឹងក្រុម Vitesse ក្នុងក្របខណ្ឌពានរង្វាន់ Europa League នាយប់ថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ។
គួរឲ្យដឹងដែរថា Spurs បានធ្វើការប្រកាសបណ្តេញលោក Nuno Espirito Santo កាលពីព្រឹកថ្ងៃចន្ទហើយ ក៏បានប្រកាសវត្តមានរបស់លោក Conte ភ្លាមនៅយប់ថ្ងៃដដែល ដែលបានធ្វើឲ្យអ្នកគាំទ្រក្លឹបនិងកីឡាករ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះវត្តមាន របស់បុរសរូបនេះពីព្រោះថាគាត់គឺជាគ្រូបង្វឹក ដ៏មានបទពិសោធម្នាក់និងធ្លាប់លើកពានស្ទើរគ្រប់ក្លឹបដែលគាត់ ទៅធ្វើការជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី