កីឡា

Xavi ៖ខ្ញុំចង់ត្រឡប់មកផ្ទះវិញ ជាមួយនឹង Barcelona

ក្នុងការប្រកួតលីក នៅក្នុងប្រទេសកាតាយប់មិញ គ្រូបង្វឹកលោក Xavi វ័យ៤១ឆ្នាំ ទំនងជាបានធ្វើការលាគ្នា ហើយជាមួយនឹងក្លឹប Al Sadd និងកីឡាករកូនក្រុមរបស់ខ្លួន។

បុរសជនជាតិអេស្បាញរូបនេះ ត្រូវបានគេជឿជាក់ថា តែងតែបញ្ចុះបញ្ចូលក្លឹបបច្ចុប្បន្នរបស់ខ្លួន ក្នុងការអនុញ្ញាតិឲ្យរូបគាត់ អាចចាកចេញហើយ នឹងត្រឡប់មកកាន់ ក្លឹបចាស់ Barcelona វិញ។

ប្រធានក្លឹបនិងមន្ត្រីក្លឹបរបស់ Barcelona មួយចំនួនបានមានវត្តមាន នៅក្នុងទីក្រុងដូហាកាល ពីថ្ងៃពុធនេះផងដែរ ដើម្បីជួបជាមួយនឹងមន្ត្រី និងប្រធានក្លឹប Al-Sadd ពាក់ព័ន្ធទៅនឹងការផ្ទេរនេះ។

លោក Xavi បាននិយាយថា៖អ្វីៗ នៅពេលនេះគឺអាស្រ័យទៅលើការពិភាក្សាគ្នា រវាងក្លឹបទាំងពីរដោយពួកគេ នឹងត្រូវឈានទៅដល់ កិច្ចព្រមព្រៀងណាមួយ ហើយពួកយើងកំពុងរីករាយ ទៅនឹងលទ្ធផលទាំងអស់គ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top