កីឡាករជប៉ុន Takehiro Tomiyasu បានសារភាពថា គាត់ស្ទើរតែបានចូលរួមជាមួយ នឹងក្លឹបមាន់ខ្នាយមាស Spurs ទៅហើយនៅមុនពេលទីផ្សារកីឡាករ ត្រូវបានបិទ ប៉ុន្តែបែរជាកាំភ្លើងធំ Arsenal ទៅវិញ ។
កាំភ្លើងធំ Arsenal បានចាយលុយដល់ទៅ១៦លានផោននាំយកខ្សែការពារ មាឌមាំ Tomiyasu ពីក្លឹប Bologna នៅថ្ងៃចុងក្រោយទៅហើយនៃទីផ្សារកីឡាករហើយកីឡាករ បានទាំងចុះកុងត្រា ដែលមានរយៈពេល៤ឆ្នាំផងនៅទីនេះ។
ទោះបីជាយ៉ាងណាក្តី កីឡាករវ័យ២២ឆ្នាំរូបនេះ បានចាប់ផ្តើមបានយ៉ាងរឹងម៉ាំ ជាមួយនឹង Emirates នៅដើមរដូវកាលនេះ ប៉ុន្តែទើបតែបានសារភាពថា គាត់ស្ទើរតែចូលរួមជាមួយនឹង Spurs តែបែរជាបានត្រឹមតែចូលរួមជាមួយ នឹងគ្រូបង្វឹក របស់លោក Mikel Artetaទៅវិញ ៕
ប្រែសម្រួល៖ស៊ុនលី