កីឡា

Barcelona ត្រៀមកុងត្រាថ្មី​ ជូនកីឡាករវ័យក្មេង Gonzalez

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអាចបន្តកុងត្រា ជូនកីឡាករ Nico Gonzalez បន្ថែមជាច្រើនឆ្នាំទៀត ខណៈបច្ចុប្បន្ន មានកុងត្រាសុពលភាព រហូតទៅដល់ ៣ឆ្នាំទៀតហើយនោះ។

កីឡាករខ្សែបម្រើវ័យ ទើបតែ១៩ឆ្នាំរូបនេះ ទើបតែបានចុះកុងត្រាថ្មី រហូតទោដល់ឆ្នាំ២០២៤ ប៉ុន្តែទាំងក្លឹបនិងកីឡាករសុទ្ធតែមានបំណង ចង់បន្តកុងត្រារយៈពេលវែង ជាមួយគ្នាបន្ថែមទៀតសម្រាប់រយៈពេលវែង។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ Gonzalez បានបង្ហាញខ្លួន ក្នុងការប្រកួតចំនួន១០មកហើយ នៅគ្រប់ការប្រកួតក្នុងលីកឲ្យ Barcelona បន្ទាប់ពីទទួលបានឱកាស ចេញពីថ្នាលយុវជននាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top