លោក Jurgen Klopp បានបន្ទោសទៅលោក Craig Pawson អាជ្ញាកណ្ដាលកាត់សេចក្ដី ក្នុងការប្រកួត ដែលធ្វើឱ្យក្រុម Liverpool បរាជ័យក្រោមថ្វីជើងក្រុម West Ham ក្នុងលទ្ធផល ៣-២ ។

ក្នុងការប្រកួតនេះដែរ លោក Klopp ពិតជាខឹងខ្លាំងណាស់ចំពោះការសម្រេចចិត្ដ របស់អាជ្ញាកណ្ដាល ទៅលើពីរចំណុចដែលធ្វើឱ្យក្រុម Liverpool ចាញ់។ ខណៈ ដែលក្រុមមួយនេះតាំងពីខែមេសាឆ្នាំមក លេង២៦ប្រកួតមកហើយ មិនទាន់ស្គាល់ចាញ់ទេ ទើបតែយប់មិញនេះឯង។

អ្នកចាត់ការអាល្លឺម៉ង់ ខាងលើ បានបញ្ជាក់ថា គ្រាប់ទី១របស់ West Ham ដែលជាគ្រាប់បាល់ចូលទីខ្លួនឯង របស់អ្នកចាំទី Alisson នោះមិនគួរឱ្យនោះទេ ព្រោះកីឡាករ Angelo Ogbonna បានប្រជែងខ្លាំងជាមួយ Alisson ។ ខណៈដែលមួយចំណុចទៀត គឺការមិនឱ្យកាតក្រហមទៅលើ Aaron Cresswell ដែលបានបង្កកំហុស គ្រោះថ្នាក់ទៅលើ Jordan Henderson ។ រឿង២នេះគួរតែត្រូវបានពិនិត្យឱ្យល្អ ហើយប្រសិនបើមើលច្បាស់ មែននោះ Liverpool ទំនងជាមិន បរាជ័យនោះទេ ៕
