កីឡា

Guardiola ៖Ronaldo នឹងនៅតែអាចស៊ុត បញ្ចូលទីបានរហូតដល់អាយុ៧៥ឆ្នាំ

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep នៅសប្តាហ៍នេះបានធ្វើការ ពិភាក្សាគ្នាមួយជាមួយនឹងក្រុមអ្នកជំនាញនិងអ្នកកាសែតអំពី ទំរង់លេងរបស់កំពូលកីឡាករវ័យចំណាស់ CR7 ក្នុងពេលបច្ចុប្បន្នខណៈដែល ក្លឹបរបស់លោកធ្លាប់បានព្យាយាមនាំយកកីឡាកររូបនេះមកចូលរួមក្លឹបកាលពីរដូវក្តៅមុននោះ។

លោក Pep បាននិយាយថា Cristiano Ronaldo នឹងនៅតែអាចស៊ុតបញ្ចូលទីរហូតដល់គាត់មានអាយុ៧៥ឆ្នាំហើយព្រមទាំងបានសារភាពថាកីឡាករប៉ទុយហ្គាល់រូបនេះពិតជាស្ទើរតែបានផ្ទេរ មកចូលរួមជាមួយនឹង Etihad កាលពីរដូវក្តៅពិតមែន។

គួរឲ្យដឹងដែរថា CR7 បានចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD សាជាថ្មីកាលពីរដូវក្តៅបន្ទាប់ពីបានចាកចេញពីទីនេះកាលពីជាង១ទសវត្សមុន ទៅចូលរួមជាមួយនឹង Real Madrid និង Juventus ហើយការវិលត្រឡប់មកវិញលើកនេះក្នុងវ័យ៣៦ឆ្នាំទៅ ហើយគាត់នៅតែអាចរកគ្រាប់បាល់និងជួយមិត្តរួមក្លឹបរកបាល់បាន ជាបន្តបន្ទាប់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top