កីឡា

SoftBank ប្រកាស ពីការខាតបង់ទឹកប្រាក់ នៅត្រីមាសទី២ ចំនួន ៣៩៧,៩ ពាន់លានយ៉េន

តូក្យូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន បាននិយាយ កាលពីថ្ងៃចន្ទថា SoftBank Group Corp បានធ្លាក់ចូល ទៅក្នុង ទឹកថ្នាំពណ៌ក្រហម យ៉ាងខ្លាំង សម្រាប់រយៈពេលខែកក្កដា ដល់ខែកញ្ញា ដែលធ្លាក់ចុះ ដោយការខាតបង់ លើការវិនិយោគ របស់ខ្លួន នៅប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

SoftBank បានរាយការណ៍ពីការខាតបង់ចំនួន ៣៩៧,៩ពាន់លានយ៉េន (៣,៥ពាន់លានដុល្លារ) សម្រាប់ត្រីមាសទី២ នៃសារពើពន្ធធៀប នឹងប្រាក់ចំណេញ ៦២៧ពាន់លានយ៉េន ដែលបានកត់ត្រា ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ការលក់ប្រចាំត្រីមាស បានកើនឡើង ១១ភាគរយជាទឹកប្រាក់១,៥ ពាន់ពាន់លានយ៉េន (១៣ពាន់លានដុល្លារ) ។

ក្រុមហ៊ុន SoftBank មានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិយាយថា ផលប័ត្រវិនិយោគ របស់ខ្លួនហៅថា Vision Fund បានទទួលរងការខាតបង់ រួមទាំងតម្លៃនៃភាគហ៊ុន របស់ខ្លួននៅក្នុង ក្រុមហ៊ុនលក់រាយ តាមអ៊ីនធើណេត របស់កូរ៉េខាងត្បូង Coupang ។ ប៉ុន្តែវាបាននិយាយថា ខ្លួនបានកក់ប្រាក់ ចំណេញលើភាគហ៊ុនរបស់ខ្លួននៅ DoorDash ជាសេវាកម្មបញ្ជាទិញ អាហារតាមអ៊ីនធើណេត មានមូលដ្ឋាននៅ San Francisco។

ក្រុមហ៊ុន SoftBank បានបន្តថា ការបង្ក្រាបនាពេលថ្មីៗ នេះនៅក្នុងប្រទេសចិន លើវិស័យបច្ចេកវិទ្យាបានថ្លឹងថ្លែង ទៅលើតម្លៃភាគហ៊ុនរបស់ចិន ។ នេះបើយោង តាម នាយកប្រតិបត្តិ របស់ខ្លួនលោក Masayoshi Sonថា មូលនិធិ Vision Fund របស់ SoftBank ត្រូវបានរងគ្រោះ ដោយការ ខាតបង់ចំនួន១ពាន់ពាន់លានយ៉េន (៩ពាន់លានដុល្លារ) នៅក្នុងត្រីមាស ខែកក្កដា ដល់ខែកញ្ញា ។

លោក Son ជាអ្នកបង្កើត ក្រុមហ៊ុន បានទទួលស្គាល់ការខាតបង់ចុង ក្រោយបង្អស់គឺមានភាពផ្ទុយគ្នាយ៉ាងខ្លាំង ចំពោះលទ្ធផលបានកើនឡើង ដែលខ្លួនបានរាយការណ៍ សម្រាប់ឆ្នាំសារពើពន្ធមុន ។ លោក Son បានប្រាប់ អ្នកយកព័ត៌មានថា យើងបានឆ្ពោះទៅរកព្យុះសង្ឃរា នៅពាក់កណ្តាលរដូវរងា ដោយបន្ថែមថា លោកនឹង មិនធ្វើការដោះសារទេ ៕ដោយ៖លី ភីលីព

Most Popular

To Top