ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ លេងបានត្រឹមស្មើ ជាមួយក្រុមសាធារណរដ្ឋអៀរឡង់ ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះ World Cup នៅយប់មិញនេះ។
ព័រទុយហ្គាល់ ធ្វើមិនបានល្អនោះទេ សម្រាប់ការប្រកួតនេះ។ ពួកគេមានឱកាសដែរ ជាពិសេស Cristiano Ronaldo តែម្ដង ប៉ុន្តែគួរឱ្យសោកស្ដាយ មិនអាចសម្រេចបានទៅវិញ។ ដោយចប់ការប្រកួត៩០នាទី ក្រុមទាំងពីរ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ដោយសារលេងស្មើ ០-០ ។
ដោយលទ្ធផលនេះដែរ ក្រុមព័រទុយហ្គាល់ នឹងត្រូវកាត់សេចក្ដីរកក្រុមបានកៅអី ជម្រុះ World Cup ជាមួយក្រុមសែបទៀត ដោយក្រុម២នេះប្រជែងគ្នា នៅកំពូលតារាង។ ដោយព័រទុយហ្គាល់ មាន១៧ពិន្ទុស្មើ ជាមួយក្រុមសែបដែរ ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង៕ Source: Sabay