ភ្នំពេញ ៖ ការប្រកួតប្រដាល់សកល ដណ្ដើមប្រាក់លាន នៃព្រឹត្តិការណ៍ Ultimate Boxing Champion ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ ជាអ្នកប្រដាល់ជម្រើសជាតិ ធ្លាក់ចេញពីការប្រកួត បន្ទាប់កីឡាកររូបនេះចាញ់ ទាំង២ប្រកួត រីឯ អ្នកប្រដាល់ វី សុភ័ស ជាអ្នកប្រដាល់ ក្រុមជម្រើសជាតិ ឈ្នះទាំង២ប្រកួត ។

សុភ័ស និងព្រហ្មម៉ាញសុទ្ធតែវ៉ៃ២ប្រកួតដូចគ្នា ចំណែកសុភ័ស ជាអ្នកប្រដាល់ដ៍អស្ចារ្យមួយរូបនោះ ក្នុងការប្រកួតលើកទី១ គេជួបជាមួយព្រហ្មម៉ា ហើយអ្នកប្រដាល់រូបនេះ ប្រើពេលតែត្រឹម២ទឹកប៉ុណ្ណោះ ធ្វើឲ្យព្រហ្មម៉ាញបោះបង់ចោល ការប្រកួត បន្ទាប់ពីផ្ដួលព្រហ្មម៉ាញ បានសម្រេចហើយនោះសុភ័ស បានបន្តការប្រកួត ជាមួយអ្នកប្រដាល់ទូច ដេវីដ ក្រុមជម្រើសជាតិជាមួយគ្នា ។ ដេវីដ ក៏ជាកំពូលអ្នកលេង កណ្ដាប់ដៃ ដ៍អស្ចារ្យមួយរូបដែរ អ្វីដែលដេវីដ មានប្រៀបលើ សុភ័សនោះគឺគេវ៉ៃ តែមួយប្រកួតហេតុនេះ កម្លាំងរបស់គេពេញតែម្ដង ។

ទោះបីសុភ័ស ឆ្លងកាត់មួយប្រកួតរួចទៅហើយក្ដី តែមួយប្រកួតដំបូង របស់គេ គឺគេប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្ដួលគូប្រកួតបាន ។ ជួបជាមួយដេវីដ សុភ័សបានទទួលជ័យជំនះដោយពិន្ទុ ។ ចំជាអស្ចារ្យពីរប្រកួត របស់សុភ័ស ឈ្នះទាំង២ប្រកួត ចំពោះការប្រកួតក្នុងតំណែង ជាគូឯករងអ្នកប្រដាល់លាប រដ្ឋាមកពីក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ ប្រកួតចាញ់អ្នកប្រដាល់ជម្រើសជាតិ ដោយពិន្ទុ ៕

