ម្ចាស់ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ អ៊ីតាលី នឹងត្រូវបន្តដំណើរវែងឆ្ងាយបន្ថែមទៀត ក្នុងការត្រួសត្រាយផ្លូវយកកៅអី ឲ្យបានមួយកន្លែងទៅកាន់ ការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតា ឆ្នាំក្រោយ ក្រោយបានត្រឹមលទ្ធផល០ស្មើ ជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ កាលពីយប់មិញ។
គ្រូបង្វឹកជម្រើសជាតិអ៊ីតាលី លោក Roberto Mancini ទោះបីជាយ៉ាងណាក្តីនៅតែបានបង្ហាញ ជំហជឿជាក់ថា ក្រុមរបស់លោក នៅតែអាចមានឱកាសក្នុងការ ក្លាយជាម្ចាស់ពានរង្វាន់ដ៏ធំនេះ ទោះបីជាបានបរាជ័យត្រឹមវគ្គជម្រុះ នេះទៅហើយក្តី។
ក្រុមអ៊ីតាលីទោះបីជាយ៉ាងណាក្តី នឹងត្រូវប្រកួតវគ្គ Play Off ម្តងទៀតដើម្បីអាចមានសិទ្ធ ទទួលបានកៅអីមួយនឹងគេដែរ ទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតានៅឆ្នាំក្រោយ៕ ប្រែសម្រួល៖ស៊ុនលី