ក្រុមតោកំណាចអង់គ្លេស ពិតជាធ្វើបានល្អណាស់ ក្នុងការប្រកួតទល់ក្រុមកំពូលខ្សោយសាន់ម៉ារីណូ នៅយប់មិញនេះ ដោយយកឈ្នះក្នុងលទ្ធផល ១០-០ ឯណោះ យកកៅអីឡើងលេង World Cup 2022 នៅប្រទេសកាតា។
ក្នុងការប្រកួតនេះដែរ អ្នកគាំទ្រដឹងច្បាស់ថា ក្រុមអង់គ្លេសនឹងឈ្នះទៅហើយ ព្រោះដៃគូរបស់ពួកគេ ជាក្រុមខ្សោយខ្លាំងលេងមិនដែលឈ្នះក្រុមណានោះទេ។ តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះ គឺអង់គ្លេស ស៊ុតមិនដកជើងនោះទេ ដោយរកគ្រាប់បាល់បានដល់ទៅ១០គ្រាប់ឯណោះ។ ដោយ១០គ្រាប់នោះ មានចំណែករបស់ខ្សែប្រយុទ្ធ Harry Kane ចំនួន៤គ្រាប់ផងដែរ។

ជាមួយការបង្ហាញ សមត្ថភាពខ្លាំងរបស់ខ្លួននេះដែរ អង់គ្លេសត្រូវបានគេចាត់ទុកថា ជាក្រុមប្រជែងពានរង្វាន់ World Cup 2022 មួយហើយ។ ស្របពេលក្រុមការងាររបស់ប្រទេសនេះ ក៏មានបំណងយកពានរង្វាន់ធំខាងលើ ឱ្យបានផងដែរ ព្រោះកាល Euro 2020 កន្លងទៅ ពួកគេសឹងតែមានឱកាសឈ្នះទៅហើយ៕ Source: Sabay
