ការប្រកួតរវាង Mike Tyson ជាមួយ Logan Paul មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែវីរបុរសប្រដាល់ខាងលើ បានខិតខំហ្វឹកហាត់យ៉ាងមុតមាំ។

ថ្មីៗនេះ Tyson ទើបតែបង្ហោះវីដេអូ លើបណ្ដាញសង្គមពីការហ្វឹកហាត់ ជាមួយដៃគូ។ រូបរាងរបស់បុរសវ័យ៥៥ឆ្នាំ ហាក់ពេញកម្លាំងមាំទាំជាងមុន ខណៈមានព័ត៌មានលេច ឮត្រូវប្រកួតជាមួយតារាយូធូប Logan Paul នៅខែកុម្ភៈខាងមុខ។
វីដេអូបង្ហោះលើបណ្ដាញសង្គម Tik Tok បានបង្ហាញ Tyson បញ្ចេញកណ្ដាប់ដៃញាប់ដូវព្យុះ ជាមួយនឹងកាយវិការរហ័សរហួន គួរឲ្យចាប់អារម្មណ៍។ ជំនួបរវាង Tyson និង Logan កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីរកផ្លូវបង្កើតឲ្យចេញ ជាកម្មវិធីប្រកួតអស្ចារ្យមួយ។

Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក បានត្រឡប់ពីការចូលនិវត្តន៍ កាលពីខែវិច្ឆិកា បន្ទាប់ពីខកខានប្រកួតអស់ រយៈពេល១៥ឆ្នាំ។ លោកបានប្រកួតស្មើគ្នាជាមួយលោក Roy Jones Jr វ័យ៥២ឆ្នាំ ក្នុងការប្រកួតមិត្តភាព៨ទឹក៕ Source: Sabay
