ម្ចាស់ផ្ទះហង្សក្រហម Liverpool ធ្វើបានល្អខ្លាំងមែនទែនក្នុងការប្រកួត កាលពីយប់មិញក្នុងការយក៣ពិន្ទុងាយៗ ពីក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផលចាស់ដៃ រហូតទៅដល់៤ទល់នឹង០។
ម្ចាស់ផ្ទះគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចេញបាន១៩ដង ចំគោលដៅដល់ទៅ៩ដង ដែលក្នុងនោះគ្រាប់បាល់ ធ្វើបានសម្រេចដោយកីឡាករ Mane នៅនាទីទី៣៩ គ្រាប់ទី២ ធ្វើបានដោយ Jota នៅនាទីទី៥២ គ្រាប់ទី៣ធ្វើបានដោយ Salah នៅនាទីទី៧៣ និង៤នាទីក្រោយមកនៅនាទីទី៧៤ ធ្វើបានមួយគ្រាប់ចុងក្រោយ ដោយកីឡាករជប៉ុន Minamino នៅនាទីទី៧៧៕ ប្រែសម្រួល៖ស៊ុនលី