ភ្នំពេញ៖ សហព័ន្ធកីឡាទោចទោចក្រយាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញបានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ “Cycling Coaching Course Level1” ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក នូ ចំរើន អគ្គេលេខាធិការនៃសហព័ន្ធកីឡាទោចទោចក្រយានបានមានប្រសាសន៍ថា វគ្គខាងលើនោះមានសិក្ខាកាមចំនួន២៥នាក់មកពីបណ្តាលក្លិបនានាជាសមាជិករបស់សហព័ន្ធ។ យើងសិក្សាមេរៀនជាច្រើនក្នុងនោះមានមេរៀនមួយយើងត្រូវសិក្សាលើសារធាតុហាមឃាតក្នុងកីឡាដើម្បីឲ្យសិក្ខាកាមទំាងអស់យល់ដឹងកាន់តែច្បាស់ពីសារធាតុហាមឃាតក្នុងកីឡាដែលធ្វើឲ្យយើងបាត់បង់សិទ្ធិចូលរួម។

លោកបានបន្តថា ក្រោយពីបញ្ចប់កមិ្រត១យើងនឹងបន្តសិក្សាកមិ្រត២ដោយមានគ្រូបង្រៀនជនជាតិស្វីល ប៉ុន្តែតម្រូវឲ្យសិក្ខាកាម២៥នាក់យ៉ាងហោចណាស់មានចំនួន២០ ប្រឡង់ជាប់កមិ្រត១ បើប្រសិនកមិ្រត២បានល្អយើងបន្តទៀតទៅដល់កមិ្រត៣ដោយសហព័ន្ធបានស្នើសុំសហព័ន្ធកីឡាទោចទោចក្រយានអន្តរជាតិឲ្យបានកម្រិតទី៣៕

ដោយ៖លី ភីលីព
