Manchester Unitd ត្រូវបានទម្លាយឲ្យដឹងថា បានទៅទាក់ទងអ្នកចាត់ការរបស់ក្លឹប Leicester City លោក Brendan Rodgers ដើម្បីមកជំនួសកន្លែងលោក Ole Gunnar Solskjaer។
ក្លឹបបិសាចក្រហមបានបញ្ចប់តួនាទីអ្នកចាត់ការសញ្ជាតិន័រវែសកាលពីថ្ងៃអាទិត្យ ក្រោយលោកដឹកនាំក្រុមចាញ់យ៉ាងអាម៉ាស់ ៤-១ ជាមួយ Watford។ នេះគឺជាបរាជ័យលើក៤ ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Man Utd ក្នុងលីគ។
United ពេលនេះបានឲ្យលោក Michael Carrick មើលការក្រុមបណ្ដោះអាសន្នសិន។ ប៉ុន្តែបើតាម The Sun ឲ្យដឹងថា បិសាចក្រហមក៏កំពុងព្យាយាមស្វែងរកអ្នកចាត់ការថ្មីឲ្យបានឆាប់ៗដួចគ្នា និងបានទៅទាក់ទងលោក Rodgers។ ពួកគនឹងត្រៀមកញ្ចប់ទឹកប្រាក់៨លានផោនដើម្បីបង់ឲ្យ Leicester ដើម្បីនាំយកអ្នកចាត់ការវ័យ៣៨ឆ្នាំមកកាន់ Old Trafford។ADVERTISING
លោក Rodgers មានបទពិសោធន៍ដឹកនាំក្រុមនៅអង់គ្លេសជាច្រើនដូចជា Watford, Reading, Swansea City, Liverpool និង Leicester City៕