ចិន៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិបាននិយាយនៅថ្ងៃចន្ទថា កីឡាករ-កីឡាការិនីចិន និងកីឡាករ-កីឡាការិនីសហរដ្ឋអាមេរិកនឹងសហការគ្នាក្នុងការប្រកួតវាយគូចម្រុះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុ Houston World Table Tennis Championships ឆ្នាំ២០២១យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
កីឡាករចិន Lin Gaoyuan នឹងចាប់ដៃគូជាមួយកីឡាករអាមេរិក Lily Zhang ហើយកីឡាករអាមេរិក Kanak Jha នឹងចាប់ដៃគូជាមួយកីឡាករចិន Wang Manyu ។ កីឡាករ Lin បាននិយាយថា ខ្ញុំពិតជារីករាយណាស់ បានចាប់ដៃគូជាមួយ Lily Zhang ខ្ញុំសង្ឃឹមថាពួកយើងអាចឈានចូលដល់វគ្គឆាប់ៗនេះ អភិវឌ្ឍគីមីសាស្ត្រល្អ និងប្រឹងប្រែងឆ្ពោះទៅរកការសម្តែងដ៏អស្ចារ្យ។
កីឡាករ Zhang បាននិយាយថា វាពិតជាល្អណាស់ក្នុងការចាប់ដៃគូជាមួយកីឡាករជម្រើសជាតិចិន។ ពួកគេគឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ដូច្នេះខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាយើងអាចធ្វើការជាមួយគ្នាបានល្អ និងទទួលបានលទ្ធផលល្អ៕ដោយ៖លី ភីលីព