កីឡា

IOC ៖ កីឡាការិនី Peng Shuai បានប្រាប់មន្ត្រី អូឡាំពិក ថា នាងមានសុវត្ថិភាព

ស្វីស ៖ ស្ថាប័នអូឡាំពិក បាននិយាយថា កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានចូលរួមប្រជុំតាមវីដេអូ រយៈពេល ៣០ នាទីពីទីក្រុងប៉េកាំង ជាមួយមន្ត្រី IOC ហើយបានប្រាប់ពួកគេថា នាងមានសុវត្ថិភាព និងមានសុខភាពល្អ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការអំពាវនាវនេះ បានកើតឡើង ចំពេលមានការជូនដំណឹង ជាសកលអំពីកីឡាការិនី Peng ។
ការបង្ហាញខ្លួន របស់នាង ក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់ យុវជន កាលពីថ្ងៃអាទិត្យនៅទីក្រុងប៉េកាំង និងការបង្ហោះតាមប្រព័ន្ធ ផ្សព្វផ្សាយ សង្គមក្នុងនាមនាង មិនបានបញ្ចុះបញ្ចូល យ៉ាងពេញលេញមនុស្សនៅខាងក្រៅប្រទេសចិន ថា នាងមានសេរីភាព ក្នុងការធ្វើសកម្មភាពនោះទេ បន្ទាប់ពីនាងបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ លើអតីតមន្ត្រីបក្សកុម្មុយនិស្ត ឈានមុខម្នាក់ ។

ការហៅទូរស័ព្ទជាមួយប្រធាន IOC លោក Thomas Bach ប្រធានគណៈកម្មការ អត្តពលិក Emma Terho និងសមាជិក IOC លោក Li Lingwei អតីតអនុប្រធានសមាគម កីឡាវាយកូនបាល់ចិន ហាក់ដូចជាការទំនាក់ទំនងផ្ទាល់ លើកដំបូងរបស់ Peng ជាមួយមន្ត្រីកីឡា នៅក្រៅប្រទេសចិន ចាប់តាំងពីនាងបានបាត់ខ្លួន ពីទិដ្ឋភាពសាធារណៈកាលពីថ្ងៃទី២ ខែវិច្ឆិកា ។
ស្ថាប័នអូឡាំពិកមានមូលដ្ឋាន នៅប្រទេសស្វីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អរគុណ IOC សម្រាប់ការព្រួយបារម្ភ អំពីសុខុមាលភាព របស់នាង ។

នាងបានពន្យល់ថា នាងមានសុវត្ថិភាព និងមានសុខភាពល្អ ដោយរស់នៅផ្ទះ របស់នាងក្នុងទីក្រុងប៉េកាំង ប៉ុន្តែចង់ឲ្យភាពឯកជន របស់នាងគោរពនៅពេលនេះ ។ នោះហើយជាមូលហេតុ ដែលនាងចូលចិត្តចំណាយ ពេលជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារនាពេលឥឡូវនេះ។
កីឡាការិនី Peng បានលេងឲ្យប្រទេសចិន ក្នុងព្រឹត្តិការណ៍ អូឡាំពិកចំនួន៣ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៦ បានធ្វើការចោទប្រកាន់ពីបទរំលោភផ្លូវភេទ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពី៣សប្តាហ៍មុនប្រឆាំង នឹងអតីតសមាជិក នៃគណៈកម្មាធិការ អចិន្ត្រៃយ៍ ដែលកំពុង កាន់អំណាច របស់បក្សកុម្មុយនិស្ត គឺលោក Zhang Gaoli ៕ដោយ៖លី ភីលីព

Most Popular

To Top