Manchester United បានទាក់ទងអតីតអ្នកចាត់ការ របស់ Barcelona លោក Ernesto Valverde ដើម្បីមកកាន់តំណែងធ្វើជាគ្រូបណ្ដោះអាសន្ន។

លោក Valverde គឺជាបេក្ខភាពមួយ ដែលគេមើលឃើញខ្ពស់ អាចមកដឹកនាំ United រហូតដល់ចប់រដូវកាល មុនពេលក្លឹបតែងតាំង អ្នកចាត់ការអចិន្ត្រៃយ៍ម្នាក់។ ក្លឹបបិសាចក្រហម កំពុងព្យាយាមស្វែងរក គ្រូបណ្ដោះអាសន្ន ដើម្បីមកជំនួសកន្លែងលោក Ole Gunnar Solskjaer។
មានពាក្យលេចឮជាច្រើនថា លោក Mauricio Pochettino មិនសប្បាយចិត្តនៅ Paris St-Germain ហើយបើកចិត្តចង់មកដឹកនាំនៅ United។ យ៉ាងណាមិញ កាលពីម្សិលមិញ អតីតអ្នកចាត់ការរបស់ Spurs បានចេញមកនិយាយឆ្លើយតបថា លោករីករាយនៅ PSG ហើយមិនខ្វល់ខ្វាយ អំពីការទាក់ទងឲ្យទៅធ្វើការនៅ United ឡើយ។

លោក Valverde ជាគ្រូមានបទពិសោធន៍ ធ្លាប់ដឹកនាំ Barcelona កាលពីឆ្នាំ២០១៧ ដោយជួយក្រុមឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup មុនពេលត្រូវបណ្ដេញចេញនៅឆ្នាំ២០២០។ United ក្រោមការមើលការខុសត្រូវ ពីលោក Michael Carrick បានដឹកនាំក្រុមយកឈ្នះ Villarreal ២-០ នៅពានរង្វាន់ UCL៕ Source: Sabay
