ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីសិទ្ធិមនុស្ស រហូតដល់មេរោគ COVID-19 ហើយឥឡូវនេះ រឿងកីឡាការិនី វាយកូនបាល់ឆ្នើមចិន Peng Shuai ធ្វើឲ្យ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉េកាំង “Beijing Olympics” ខែកុម្ភៈត្រូវបានគ្របដណ្ដប់ ដោយភាពចម្រូងចម្រាសជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ គណបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច របស់ប្រទេសចិន បានប្តេជ្ញាចិត្តរៀបចំការប្រកួត រដូវរងាជាឱកាសមួយ សម្រាប់ប្រទេសនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន និងជួយពិភពលោកឲ្យរួបរួមគ្នា ក្នុងការប្រឈមមុខនឹងជំងឺរាតត្បាត។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសរសើរទីក្រុងប៉េកាំង បានបង្កើតប្រវត្តិសាស្ត្រ ក្នុងការក្លាយជាម្ចាស់ផ្ទះដំបូង នៃការប្រកួតរដូវក្តៅ ក្នុងឆ្នាំ២០៨ ហើយឥឡូវនេះជារដូវរងាទៀត។
មានការព្រួយបារម្ភយ៉ាងខ្លាំង ពីអន្តរជាតិសម្រាប់អតីតកីឡាការិ នីវាយកូនបាល់លំដាប់លេខ១ ពិភពលោក Peng បន្ទាប់ពីនាងបានធ្វើការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឆាំងនឹងអតីតអ្នកនយោបាយកំពូល របស់បក្សកុម្មុយនិស្ត។ កីឡាការិនីវ័យ ៣៥ ឆ្នាំ ជាកីឡាការិនីអូឡាំពិក៣ដង បានបាត់ដំណឹងអស់រយៈពេល ជាង២សប្តាហ៍ ហើយការអះអាងរបស់នាង ត្រូវបានត្រួតពិនិត្យយ៉ាងឆាប់រហ័ស។
កីឡាការិនី វាយកូនបាល់របស់អង្គការ សហប្រជាជាតិ សហរដ្ឋអាមេរិក និងលោកស្រី Peng ទាំងអស់បានសម្តែងការភ័យខ្លាច ចំពោះកន្លែងលាក់ខ្លួនរបស់នាង។ សមាគមកីឡាវាយកូនបាល់នារី បានគំរាមបញ្ចប់អាជីវកម្ម រកប្រាក់កម្រៃរបស់ខ្លួន នៅក្នុងប្រទេសចិន លុះត្រាតែមានការធានាសុវត្ថិភាព របស់នាង។
ក្រោយមក Peng បានបង្ហាញខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងវីដេអូជាច្រើន ហើយបានធ្វើការហៅទូរស័ព្ទ ជាវីដេអូជាមួយប្រធាន IOC លោក Thomas Bach កាលពីថ្ងៃអាទិត្យ ដែលនាងបាននិយាយថា នាងមានសុវត្ថិភាព និងមានសុខភាពល្អ ប៉ុន្តែការព្រួយបារម្ភ នៅតែមាន៕ ដោយ៖លី ភីលីព