កីឡា

ប្រទេសចិនជំរុញឲ្យជប៉ុនគាំទ្រ ការប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំង “Beijing Olympics”

ទីក្រុងប៉េកាំង៖ប្រទេសចិនបានជំរុញឲ្យប្រទេសជប៉ុនគាំទ្រ ដល់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ខណៈសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត កំពុងថ្លឹងថ្លែងថា តើត្រូវអនុវត្តពហិការការទូត នៃការប្រកួតរដូវរងាដែរឬទេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនបានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសជប៉ុនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ ដូច្នេះប្រទេសជប៉ុនគួរតែ មានជំនឿជាមូលដ្ឋាន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា លោកកំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកនោះទេ។

ការធ្វើពហិការដែលនឹងមិនប៉ះពាល់ដល់ការចូលរួមរបស់ អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រទេសចិនទៅលើ ការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិ Uyghur Muslims នៅក្នុងតំបន់ Xinjiang ភាគខាងលិចរបស់ខ្លួនដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ស្លាកថា ជាអំពើប្រល័យពូជសាសន៍។

កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Sydney Morning Herald ក៏បានរាយការណ៍ថា ប្រទេសអូស្ត្រាលីកំពុងពិចារណា លើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍ Beijing Games ចំពេលមាន ការព្រួយបារម្ភចំពោះសុខុមាលភាពរបស់កីឡាការិនីវាយកូនបាល់ ឆ្នើមចិន Peng Shuai បានអះអាងថា នាងមានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយអតីតឧបនាយករដ្ឋមន្ត្រី។

លោក Zhao បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ កីឡាដែលមាននិន្នាការនយោបាយ របស់ប្រទេសជប៉ុន ដោយបន្ថែមថា ប្រជាជាតិអាស៊ីទាំង២គួរតែមាន ការឯកភាពដ៏សំខាន់លើការគាំទ្រគ្នា ទៅវិញទៅមកសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិក។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ដែលពីមុនដឹកនាំក្រុមសមាជិកសភាឆ្លងបក្សលើកកម្ពស់ទំនាក់ទំនង ជប៉ុន-ចិន បាននិយាយកាលពីថ្ងៃពុធថា គ្មានអ្វីត្រូវបានសម្រេចនៅពេលនេះ លើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងនោះទេ។
ប៉ុន្តែអ្នកនយោបាយមួយចំនួន នៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់ ប្រទេសជប៉ុនបានស្នើឲ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ឲ្យធ្វើពហិការការទូត ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំងនៅតែមានជម្លោះ លើបញ្ហាទឹកដី និងសិទ្ធិមនុស្ស៕

Most Popular

To Top