កីឡា

Cantona ប្រកាសខ្លួនគាត់ ជាគ្រូបង្វឹកថ្មី របស់ក្លឹប ខណៈក្លឹបប្រកាស លោក Rangnich ជាគ្រូបណ្តោះអាសន្ន

វិរៈបុរសក្លឹបបិសាចក្រហម Man UTD លោក Eric Cantona នៅថ្ងៃនេះបានប្រកាសខ្លួនគាត់ គឺជាគ្រូបង្វឹករបស់ក្លឹបថ្មី ទោះបីជា
ជាក់ស្តែងក្លឹបបានប្រកាស ជាផ្លូវការ ហើយថាលោក Ralf Rangnich នឹងត្រូវដើរតួជាគ្រូបង្វឹក បណ្តោះអាសន្ន រហូតដល់ចុងរដូវកាល។

បុរសជនជាតិបារាំងរូបនេះ ធ្លាប់ជាកីឡាករឆ្នើម និងកំពូលរបស់ក្លឹបចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ហើយបានធ្វើការប្រកាស បែបនេះនៅលើ
បណ្តាញសង្គម Instagrm របស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

Man UTD ទោះបីជាយ៉ាងណា គឺនៅតែបន្តស្វែងរកគ្រូបង្វឹកថ្មីម្នាក់ទៀត នៅឡើយដើម្បីមកធ្វើការងារ នេះពីព្រោះថា លោក Rangnick គឺ
នឹងបន្តការងារត្រឹមតែចុង រដូវកាលប៉ុណ្ណោះ ហើយគាត់នឹងក្លាយទៅជាទីប្រឹក្សា របស់ក្លឹបរយៈពេល២ឆ្នាំជំនួសវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top