ក្លឹបបិសាចក្រហម Man UTD ទើបតែបានប្រកាស តែងតែលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបរហូត ដល់ចុងរដូវកាល ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេជឿជាក់ថា គ្រូបង្វឹករូបនេះ នៅមិនទាន់អាចរួចរាល់ សម្រាប់ត្រៀមការប្រកួត ប៉ះទៅនឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតលីគឡើយ ។
លោក Rangnick ទំនងជាអាចក្លាយជាអ្នកចាត់ការ ក្រុមបិសាចក្រហមជាលើកដំបូង ក្នុងការប្រកួតប៉ះជាមួយ នឹងកាំភ្លើងធំ Arsenal វិញនាយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយដោយទុក ប្រកួតប៉ះ Chelsea នេះទៅឲ្យលោក Michael Carrick ជំនួសសិន។
គួរឲ្យដឹងដែរថា តាំងតែពីបានបណ្តេញចេញ លោក Ole Solskjare មកតំណែងរបស់គ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTD ត្រូវបានធ្លាក់ទៅក្រោមការដឹក នាំបណ្តោះអាសន្ន របស់លោក Carrick ហើយការប្រកួត ដំបូង របស់លោកយកឈ្នះ Villareal និងឡើងទៅវគ្គ១៦ ក្រុមចុងក្រោយនិងប្រកួតចុងក្រោយ គឺត្រូវប៉ះនឹង Chelsea នៅចុងសប្តាហ៍នេះ ៕
ប្រែសម្រួល៖ស៊ុនលី