កីឡា

FIFA ៖ គូប្រជែងការប្រកួតបាល់ទាត់ពិភពលោក “World Cup” រៀងរាល់២ឆ្នាំម្តង ខ្លាចបាត់បង់តំណែងកំពូល

GENEVA៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino បាននិយាយកាលពីថ្ងៃសុក្រថា អ្នកប្រឆាំងនៃការជំរុញរបស់ FIFA សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup រៀងរាល់២ឆ្នាំម្តង ហាក់ដូចជាភ័យខ្លាចថា នឹងត្រូវផ្តួលរំលំពីកំពូលនៃបាល់ទាត់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សុន្ទរកថារបស់លោក Infantino ទៅកាន់មេដឹកនាំបាល់ទាត់អាហ្រ្វិក គឺជាការរិះគន់យ៉ាងច្បាស់លាស់ ចំពោះទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង ដែលបានគ្រប់គ្រងរាល់ការប្រកួតបាល់ទាត់ពិភពលោក ហើយកំពុងគម្រាមធ្វើពហិការ ការប្រកួតបុរស២ឆ្នាំម្តង។ លោក Infantino បានប្រាប់មន្ត្រីមកពីកិច្ចប្រជុំសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក ចំនួន ៥៤ នៅទីក្រុងគែរថា “អ្នកប្រឆាំងគឺជាអ្នកដែលស្ថិតនៅកំពូល” ។

លោក Infantino ជាមន្ត្រីជាន់ខ្ពស់ យូរយារមកហើយនៅ UEFA រហូតដល់ត្រូវបានជាប់ឆ្នោតជាប្រធាន FIFA ក្នុងឆ្នាំ២០១៦ថា វាកើតឡើងនៅគ្រប់វិស័យនៃជីវិត នៅពេលមានការកែទម្រង់ និងការផ្លាស់ប្តូរ អ្នកដែលស្ថិតនៅលើកំពូល មិនចង់ឲ្យមានអ្វីផ្លាស់ប្តូរនោះទេ។ ពួកគេភ័យខ្លាច ប្រសិនបើអ្វីមួយផ្លាស់ប្តូរតំណែងដឹកនាំ របស់ពួកគេគឺមានគ្រោះថ្នាក់។

ទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងបានផ្តល់គ្រប់ក្រុម ឲ្យប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ទាំង ២១ ចាប់តាំងពីការប្រកួតលើកទី១ កាលឆ្នាំ១៩៣០ ហើយភាពខ្លាំងជាប្រវត្តិសាស្ត្ររបស់ពួកគេ បានធ្វើឲ្យពួកគេយ៉ាងហោចណាស់ ១៨ក្នុងចំណោម ៣២ ការប្រកួតនៅឆ្នាំ ២០២២នៅប្រទេសកាតា។ លោក Infantino បានបន្តថា យើងយល់ហើយយើងសរសើរ និងអបអរសាទរពួកគេ សម្រាប់ការទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការឈានដល់កំពូល ។ នេះជារឿងអស្ចារ្យ ហើយពួកគេជាគំរូសម្រាប់អ្នករាល់គ្នា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងមិនអាចបិទទ្វារបានទេ។

គ្មានក្រុមអាហ្រ្វិកណាមួយ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួត World Cup ផ្នែកបុរសឡើយ ហើយទ្វីបនេះមានត្រឹមតែ ៥ ប៉ុណ្ណោះក្នុងចំណោម ៣២ ប្រកួត។ នោះកើនឡើងដល់យ៉ាងហោចណាស់ ៩ នៅពេលដែលការប្រកួត ៤៨ ក្រុមចាប់ផ្តើមនៅឆ្នាំ ២០២៦៕ ដោយ៖លី ភីលីព

Most Popular

To Top