អតីតកីឡាករឆ្នើមជំនាញជើងឆ្វេង Jack Wilshere បានវិលត្រឡប់ចូលមកធ្វើការហ្វឹកហាត់វិញ ជាមួយនឹងកីឡាករឈុតធំ ព្រមទាំងបានបង្ហាញនូវភាពត្រៀមរួចរាល់ ១០០ភាគរយ សង្ឃឹមអាចបង្ហាញខ្លួន ក្នុងពេលខាងមុខវិញនេះឆាប់ៗ។
កាំភ្លើងធំ Arsenal កំពុងមានបញ្ហាមួយចំនួន ជាពិសេសការប្រកួតចុងក្រោយបរាជ័យ ដល់ទៅ៤គ្រាប់ ឲ្យទៅក្រុមហង្សក្រហម Liverpool នៅទឹកដី Anfield ហើយកំពុងទាមទារចាំបាច់ ឲ្យមានការកែប្រែទំរង់លេងឡើងវិញ ក្នុងការប្រកួតចុងសប្តាហ៍នេះ។
Wilshere ដែលត្រូវបានក្លាយជាកីឡាករគ្មានក្លឹបលេង គិតចាប់តាំងពីពេលរដូវក្តៅមុនដែល Bournemouth បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងគ្នាប៉ុន្តែសំណាងល្អ ដែលលោក Arteta បានផ្តល់ឱកាសដើម្បីការវិលត្រឡប់មកវិញ សម្រាប់កីឡាករវ័យទ២៩ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី