កំពូលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ដែលបានសម្រាកព្យាបាលរបួសអស់រយៈពេលមួយរយៈកន្លងមក
បានវិលមករកការប្រកួតវិញហើយប្រើពេលត្រឹមតែ៨នាទី ប៉ុណ្ណោះដើម្បីអាចរកគ្រាប់បាល់បានភ្លាមជួយក្រុម Dortmund។
Dortmund ដែលកំពុងមានទំរង់លេងមិនសូវល្អមួយរយៈ កាលចុងក្រោយនេះ បែរជាទទួលបានកម្លាំងប្រយុទ្ធដ៏ ពេញលេញមកវិញ
បន្ទាប់ពីវត្តមានរបស់ Haaland ហើយជាលទ្ធផលយប់មិញនេះក្រុមយកឈ្នះ Wolfsburg ដល់ទៅ៣គ្រាប់ទល់នឹង១។
គួរឲ្យដឹងដែរថារបួសរបស់ Haaland ត្រូវបានគេរំពឹងទុកថានឹងត្រូវបន្តរហូតដល់ខែធ្នូ និងខកខានការប្រកួតយ៉ាងហោចណាស់១ខែ នេះពេញប៉ុន្តែគាត់បែរជាត្រឡប់ មកមានសុខភាពល្អវិញ១០០ភាគរយ ហើយបានប្តូរចូលលេងនៅក្នុងនាទីទី៧២ ជំនួសកីឡាករ Donyell Malen៕
ប្រែសម្រួល៖ស៊ុនលី
