ខណៈដែលលោក Ralf Rangnick នឹងត្រូវបន្តធ្វើការជាមួយនឹងក្លឹបបិសាចក្រហម Man UTD រហូតទៅដល់ចុងរដូវកាល២០២១-២០២២នោះមានន័យថាបេក្ខភាព លោក Maurico Pochettino នឹងត្រូវខកខានពេលវេលា៦ខែនេះប្រសិនបើគាត់នឹងក្លាយទៅជាគ្រូបង្វឹកផ្លូវការរបស់ក្លឹបអង់គ្លេសនេះនោះ។
ទោះបីជាយ៉ាងណាក្តី PSG គឺមិនមានបំណងក្នុងការអនុញ្ញាតិឲ្យលោក Pochettino ក្នុងការចាកចេញទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTDជាមួយនឹង រដូវកាលមិនទាន់បញ្ចប់បែបនេះនោះទេដូចនេះការចរចា នៅតែបន្តហើយក្លឹបបារាំងនេះកំពុងពិចារណាឲ្យគ្រូជនជាតិ អាហ្សង់ទីននេះចាកចេញនៅចុងរដូវកាល។
គួរឲ្យដឹងដែរថាលោក Pochettino គឺជាបេក្ខភាពអទិភាពមួយសម្រាប់មកជំនួសតំណែងរបស់លោក Ole Solskjare ដែលត្រូវបានក្លឹបបណ្តេញចេញកាលពីប៉ុន្មាន សប្តាហ៍កន្លងមកប៉ុន្តែក្លឹបបានសម្រេចជ្រើសយកអតីតគ្រូបង្វឹកឆ្នើមរបស់ RB Leipzig និង RB Salzburg លោក Rangnick មកធ្វើការនេះបណ្តោះអាសន្នរហូត ដល់ចុងរដូវកាលតែគាត់នឹងបន្តជាប្រឹក្សារបស់ក្លឹបក្នុងរយៈពេល២ឆ្នាំបន្ទាប់ផងដែរនិងត្រូវរងចាំរហូតដល់ក្លឹបអាចស្វែងរកគ្រូបង្វឹកថ្មីបាន៕
ប្រែសម្រួល៖ស៊ុនលី