Gary Neville ជឿជាក់ថា លោក Ralf Rangnick បានចាប់ផ្ដើមលូកដៃលើទម្រង់លេង របស់ Manchester United បណ្ដើរៗហើយ មុនពេលចូលរួមជាមួយក្លឹបជាផ្លូវការ។

បុរសសញ្ជាតិអាល្លឺម៉ង់ Rangnick បានឈានដល់កិច្ចព្រមព្រៀង ជាមួយបិសាចក្រហម ដឹកនាំក្នុងនាមជាគ្រូបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល មុនពេលចូលកាន់តំណែង ជាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford។
លោក Michael Carrick គឺជាអ្នកដឹកនាំ Man Utd ប្រកួតទល់នឹង Chelsea កាលពីយប់មិញ។ អ្វីដែលភ្ញាក់ផ្អើលនោះក្នុងបញ្ជីជម្រើសដំបូងរបស់ United គ្មានឈ្មោះរបស់ Cristiano Ronaldo ឡើយ ដោយគេបានត្រឹមអង្គុយកៅអីបម្រុងសិន។

ចំពោះរឿងនេះ Neville បានសរសេរលើបណ្ដាញសង្គម Twitter លោកមានអារម្មណ៍ថា ជម្រើសជាតិ១១នាក់នោះ គឺចុចជ្រើសរើសដោយលោក Rangnick។ គ្រប់គ្នាគិតថា Carrick ជាអ្នកទម្លាក់ Ronaldo តែតាមពិតគឺអនាគតគ្រូបណ្ដោះអាសន្នជាអ្នកនៅពីក្រោយទេ៕ Source: Sabay
