កីឡា

Rangnick អាច​នឹង​បន្ត​ប្រើ​ច្បាប់ ​​តឹងរ៉ឹង​​​មួយ​នេះ នៅ Man Utd លើ​កីឡាករ​ទាំង​អស់

Cristiano Ronaldo និង​កីឡាករ​​របស់ Manchester United ទាំង​អស់​អាច ​នឹង​ត្រូវ​ទុក​រថយន្ត​ទំនើប​ របស់​ពួក​គេ​ចោល ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Ralf Rangnick ។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ វ័យ​៦៣​ឆ្នាំ ​​ធ្លាប់​បង្ខំ​ឲ្យ​កីឡាករ ​របស់ RB Leipzig ទាំង​អស់​ប្រើប្រាស់​រថយន្ត​ ដែល​ Sponsor របស់​ក្លឹប​ផ្ដល់​ឲ្យ ​ដើម្បី​ជិះ​មក​ហ្វឹកហាត់។ ហើយ​ការ​មក​ដល់​នា​ពេល​ថ្មី​ៗ​នេះ​ លោក Rangnick អាច​នឹង​បន្ត​ប្រើ​ច្បាប់​​ខាង​លើ​​នៅ Man Utd លើ​កីឡាករ​ទាំង​អស់ ។

Chevrolet នៅ​តែ​ជា​ដៃ​គូ​សហការ​​ផ្លូវការ ​ជាមួយ Man United ត្បិត​តែ​​បាន​ដក​ឡូហ្គោ​ធំ ​ នៅលើ​អាវ ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ ព័រទុយហ្គាល់​ Ronaldo ជា​កីឡាករ​ដែល​មាន​រថយន្ត​ទំនើប​ច្រើន ​ជាង​គេ​ក្នុង​ក្លឹប​បិសាច​ក្រហម ។ ថ្មី​ៗ​នេះ​ គេ​ទើប​តែ​ទិញ​រថយន្ត Bentley Flying Spur តម្លៃ​២៥​ម៉ឺន​ផោន៕

Most Popular

To Top