កីឡា

Grealish សារភាពថាស្ទើរតែបានចូលរួមជាមួយនឹង Man UTD កាលពីឆ្នាំ២០២០

កីឡាករអន្តរជាតិអង់គ្លេស Jack Grealish នៅសប្តាហ៍នេះបានធ្វើការលើកឡើង អំពីគ្រាមួយកាលពីឆ្នាំ២០២០ ដែលគាត់ស្ទើរតែបានសម្រេចចិត្តក្នុងការចុះ កុងត្រាផ្ទេរទៅចូលរួមជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែបានត្រឹមបរាជ័យទៅវិញនៅពេលចុងក្រោយ។

កីឡាករ Grealish បានបញ្ជាក់ថាវាស្ទើរតែកៀកមែនទែន ទៅហើយក្នុងការចុះកុងត្រាជាមួយនឹង Old Trafford ប៉ុន្តែមិនអាចបោះចោលឈ្មោះ ជាកីឡាករដែលនឹងមានតម្លៃខ្លួនថ្លៃជាង គេបំផុត លើលោកបានឡើយ ជាមួយនឹងមេឃខៀវ Man City ក្នងតម្លៃរហូតទៅដល់១០០លានផោន។

កីឡាករខ្សែបម្រើឆ្នើមវ័យ២៦ឆ្នាំ រូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អជាមួយនឹង Aston Villa ក្នុងនាមជាកីឡាករប្រធានក្រុមផងហើយមិនបានប៉ុន្មាន រដូវកាលចុងក្រោយគាត់បានក្លាយទៅ ជាកំពូល កីឡាករកម្រិតពិភពលោកដោយបានទាក់ទាញចិត្តក្លឹបជាច្រើនបួករួមទាំង Man City និង Man UTDផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top