ប្រធានក្រុមរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេចាប់បានលើការចុច Like លើរូបរបស់ Cristiano Ronaldo បង្ហោះអបអរ Man Utd ឈ្នះលើកាំភ្លើងធំ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ រកបាន២គ្រាប់ម្នាក់ឯង នាំឲ្យបិសាចក្រហមយកឈ្នះ Arsenal ៣-២ ក្នុងកីឡដ្ឋាន Old Trafford កាលពីយប់មិញ។ ហើយបន្ទាប់ពីការប្រកួត Aubameyang ត្រូវបានគេប្រទះឃើញចុច Like រូបរបស់ Ronaldo លើបណ្ដាញសង្គម។
កំហុសនេះ ត្រូវអ្នកលេងបណ្ដាញសង្គម Twitter ម្នាក់ចាប់បាននិងយកទៅបង្ហោះ ចំអកឲ្យទៀត។ ក្រោយឈ្នះលើ Arsenal ខ្សែប្រយុទ្ធ Ronaldo បានបង្ហោះរូបនឹងសរសេរសារលើកទឹកចិត្តខ្លួន សម្រាប់ប្រកួតនៅពេលខាងមុខ បន្ទាប់ពីទទួលបានជ័យជម្នះនៅសប្ដាហ៍ទី១៥។

២គ្រាប់ខាងលើ បានធ្វើបាន Ronaldo រកបានគ្រាប់ទី៨០១ ក្នុងអាជីពហើយ ចាប់តាំងពីក្នុងឆ្នាំ២០០២មក៕ Source: Sabay
