កីឡា

Peng Shuai ៖ WTA ផ្អាកការប្រកួត ក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភ ចំពោះកីឡាការិនី វាយកូនបាល់

ចិន ៖ ប្រធានសមាគមកីឡាវាយកូន បាល់នារី “WTA” បានមានប្រសាសន៍ថា លោកនឹងមិនអនុញ្ញាត ឲ្យមនុស្សមានអំណាច គាបសង្កត់សំឡេង របស់ស្ត្រី និងលុបបំបាត់ការចោទប្រកាន់ ពីបទរំលោភផ្លូវភេទនៅក្រោមកម្រាលព្រំនោះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ដូច្នេះការប្រកួត WTA ទាំងអស់ ត្រូវបានផ្អាកនៅក្នុងប្រទេសចិន ដោយសារការព្រួយបារម្ភ ចំពោះសុវត្ថិភាព របស់កីឡាការិនី Peng Shuai ។ ប្រធានសមាគមកីឡា វាយកូន បាល់នារី (WTA) បាននិយាយថា ខ្លួនកំពុងចាត់វិធានការ បន្ទាប់ពីកីឡាការិនី Peng ដែលជាម្ចាស់ជើងឯក Grand Slam doubles បានចោទប្រកាន់ អតីតមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ក្នុងប្រទេសចិន ពីបទរំលោភផ្លូវភេទ ។

កីឡាការិនី Peng បានបដិសេធការមើល ឃើញជាសាធារណៈ បន្ទាប់ពីបានលើកឡើង ពីការចោទប្រកាន់ អំពីអតីតឧបនាយករដ្ឋមន្ត្រី Zhang Gaoli ក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានអាជ្ញាធរចិន ទម្លាក់ចោលយ៉ាងឆាប់រហ័ស ។

ប្រធាន WTA និងជានាយកប្រតិបត្តិ Steve Simon បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចែកចាយដោយដំណើរ ទេសចរណ៍ថា ជាអកុសល ភាពជាអ្នកដឹកនាំនៅក្នុងប្រទេសចិន មិនបានដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ នៅក្នុងវិធីអាចទុកចិត្តបានណាមួយឡើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top