កីឡា

ការដោះដូរ កីឡាករ CR7 កំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេត ពីអជ្ញាធរនៅអ៊ីតាលី

ក្លឹបយក្សអ៊ីតាលី Juventus នៅសប្តាហ៍នេះ បានធ្វើការប្រកាសថា ការដោះដូរកីឡាករ ខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 ទៅកាន់ក្លឹបបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមក គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ពីសំណាក់អជ្ញាធរនៃប្រទេសអ៊ីតាលីពិតមែន។

នៅក្នុងករណីស៊ើបអង្កេតនេះដែរ បុគ្គលជាន់ខ្ពស់របស់ក្លឹប ដែលមានដូចជាប្រធានក្លឹប លោក Andrea Agnelli និង អនុប្រធានក្លឹបលោក Pavel Neved ផងដែរ ដែលក៏ត្រូវបានប្រកាសជាសាធារណៈផងដែរ ចំពោះបញ្ហាហិរញ្ញវត្ថុ មិនពិតប្រាកដ។

គួរឲ្យដឹងដែរថា Juventus បានព្រមព្រៀង លក់កីឡាករ CR7 ទៅឲ្យក្លឹបបិសាចក្រហម Man UTD ក្នុងតម្លៃត្រឹមតែ១៤លានអ៊ឺរ៉ូប៉ុណ្ណោះ កាលពីខែសីហាកន្លង មកដោយរួមមានទាំងប្រាក់ លើកទឹកចិត្ត របស់ក្លឹបប្រមានជា៨លានអ៊ឺរ៉ូផងដែរ ប៉ុន្តែការដោះដូរនេះកំពុងស្ថិតនៅក្រោមករណី សង្ស័យថាបានកុហក ទៅលើហិរញ្ញវត្ថុទៅវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top