ក្រុមប្រធានក្លឹប Everton ត្រូវបានគេជឿជាក់ថានឹងជួបប្រជុំគ្នានាថ្ងៃចន្ទសប្តាហ៍ក្រោយនេះនៅពេលដែលពួកគេនឹងត្រូវបើទ្វាស្វាគមន៍ភ្ញៀវ Arsenal ដើម្បីធ្វើការសម្រេចចិត្តចំពោះអនាគតរបស់គ្រូបង្វឹកលោក Rafa Benitez។
មកដល់ពេលនេះគណកម្មការក្លឹបកំពុងធ្វើការដេញដោលគ្នាយ៉ាងខ្លាំងចំពោះគ្រូបង្វឹក អេស្បាញរូបនេះប៉ុន្តែទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាលោកនៅតែមានសុវត្ថិភាព ដោយសារតែទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រធានក្លឹបលោក Farhad Mohisri។
គួរឲ្យដឹងដែរថាមកដល់ពេលនេះទំរង់លេងរបស់ Everton ពិតជាដុន ដាបមែនទែនខណៈដែលអាចទាញយក បានតែ២ពិន្ទុប៉ុណ្ណោះពីការប្រកួតទាំង៨ចុងក្រោយនិងបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី១៥មាន១៥ពិន្ទុប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
