គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick ត្រូវបានគេជឿជាក់ថាបានរៀបចំគម្រោងរួចទៅហើយក្នុងការជួបពិភាក្សាអាហារពេលល្ងាច ជាមួយនឹងលោកតា Sir Alex Ferguson ដែលជាអតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹបដើម្បីរៀបចំផែនការកែទំរង់លេងរបស់ក្លឹបជាមួយគ្នានៅទឹកដី Old Trafford។
លោក Rangnick ធ្លាប់បានបញ្ជាក់ហើយថានឹងកសាងក្រុមមួយដែលមាន DNA និងទំរង់លេងនិងការប្តេជ្ញាចិត្តដូចកាលពីសម័យពេលដែលលោក Sir Alex Ferguson កំពុងដឹកនាំក្លឹបទទួលបានជោគជ័យយ៉ាងធំធេងមុនគាត់ចូលនិវត្តកាលពីឆ្នាំ២០១៣នោះ។
លោក Rangnick បានថ្លែងបែបនេះថា លោកនឹងទទួលទានស្រាក្រហមជាមួយ នឹងលោកតាដោយបញ្ជាក់ថាមកដល់ពេលនេះលោកមិនទាន់បានជួបលោកតានៅឡើយដោយសារតែ គាត់ទើបតែបានវិលត្រឡប់មកពីទីក្រុងញូវយ៉ក និងកំពុងបន្តធ្វើការធ្វើចត្តាឡីស័កនៅផ្ទះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី