កីឡា

Mourinho ថា​ឲ្យ​អ្នក​កាសែត ​កប់​យោបល់ ក្រោយ​ដឹក​នាំ​ចាញ់​២​ប្រកួត​ជាប់​គ្នា

លោក Jose Mourinho បាន​រិះគន់​លើ​អ្នក​កាសែត​ម្នាក់​ និង​បដិសេធ​​ឆ្លើយ​សំនួរ​ផ្សេង​ៗ បន្ទាប់​ពី​ Roma ចាញ់ Inter Milan ៣-០ កាល​ពី​ចុង​សប្ដាហ៍។

ត្រឹម​វគ្គ​ទី​មួយ Roma បាន​របូត​​ដល់​ទៅ​៣​គ្រាប់ ហើយ​បាន​បរាជ័យ​នេះ ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​លេខ​៧​នៅ​ Serie A ខណៈ Inter ស្ថិត​នៅ​លេខ​ពីរ។ Roma ពេល​នេះ​គម្លាត​ដល់​ទៅ​១៣​​ពិន្ទុ​ ពី​ក្រុម​កំពូល​តារាង AC Milan។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​លោក Mourinho បាន​បដិសេធ​ឆ្លើយ​​ នូវ​សំនួរ​ទី​មួយ ​របស់​អ្នក​កាសែត និង​បាន​តប​វិញ​ធ្ងន់​ៗ​ថា៖ “ការងារ​របស់​អ្នក​ មាន​ភាព​ងាយស្រួល ​ច្រើន​ជាង​ពួក​យើង ដែល​នេះ​ជា​ហេតុ​​ដែល​ពួក​​យើង ​រក​ចំណូល​បាន​ច្រើន​ជាង​អ្នក”។

បន្ទាប់​ពី​នោះ​មក​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​ មិន​បន្ត​ឆ្លើយ​សំនួរ​ណា​ទៀត​ឡើយ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ លោក Mourinho តែងតែ​មាន​បញ្ហា​ជាមួយ​អ្នក​កាសែត​ ពេល​ដែល​​ពួក​គេ​សួរ​សំនួរ​ធ្ងន់​ៗ ស្រប​ពេល​ដែល​ក្រុម​របស់​លោក​កំពុង​ចាញ់៕ Source: Sabay

Most Popular

To Top