ទីបំផុតការដឹកនាំជាលើកដំបូង របស់លោកគ្រូបង្វឹកថ្មី Rangnick ជាមួយនឹងបិសាចក្រហម Man UTD ពិតជាអាចទទួលបានលទ្ធផល ជាផ្លែផ្កាដោយក្នុងនោះទាំងទំរង់ លេងរបស់កីឡាករ ពិតជាមានការប្រែប្រួលខ្លាំង នៅលើទីលាន។
លើសពីនេះ Man UTD អាចថែមទាំងបានយកជ័យជំនះដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹក អាល្លឺម៉ង់រូបនេះផងដែរ ទោះបីជាលទ្ធផលបញ្ចប់ការ ប្រកួតត្រឹម១ទល់នឹង០ ទៅលើក្រុម Crystal Palace ក្តី ប៉ុន្តែជា៣ពិន្ទុយ៉ាងធំធេង នៅក្នុងទឹកដីនិងក្នុងពេល ដែលទំរង់លេងរបស់ក្រុមបានធ្លាក់ដុនដាប យ៉ាងខ្លាំងផងនោះ ។
គ្រាប់បាល់ដែលកើតឡើងតែមួយគ្រាប់ គត់នៅនាទីទី៧៧ដោយកីឡាករ ប្រេស៊ីល Fred បានជួយឲ្យ Man UTD យកបាន៣ពិន្ទឡើងទៅលេខរៀងទី៦ បណ្តោះអាសន្នមាន២៤ពិន្ទុ និងតាមពីក្រោយក្រុមលេខ៥ មាន់ខ្នាយមាស Spurs មាន២៥ពិន្ទុ ខណៈដែលក្រុមកំពូល តារាងមេឃខៀវ Man City មាន៣៥ពិន្ទុដាច់ ៕
ប្រែសម្រួល៖ស៊ុនលី